Phnom Penh, Cambodia
  • NIS

_____________________________________

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នាសណ្ឋាគារភ្នំពេញ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍លទ្ធផលនែការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ ដែលសហការរៀបចំឡើងដោយក្រសួងផែនការ និងក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ ឯកឧត្តម ឡូ វាសនាគីរី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល , លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ, ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ, គណៈកម្មាធិការបច្ចេកទេសអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២,តំណាងដៃគូអភិវឌ្ឍ តំណាងក្រសួង ស្ថាប័ន ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនអញ្ជើញចូលរួម។

  • ចុច​ដង៖ 2283
  • NIS

_______________________________________________

សារអំពាវនាវរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនកា

និងជាប្រធានគណៈកម្មាធិការជាតិជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣

ស្តីពីការធ្វើជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣

  • ចុច​ដង៖ 2638
  • NIS

_________________________________________

សារអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ស្តីពីការធ្វើជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣
ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣

  • ចុច​ដង៖ 2469
  • NIS

_________________________________________

សូមចូលរួមទស្សនានូវកម្រងវីដេអូដែលបានផលិតឡើងដោយក្រសួងផែនការ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីជំរឿនកសិកម្មដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ។

ព័ត៌មានស្ដីពីជំរឿនកសិកម្ម៖

ជំរឿនកសិកម្មត្រូវបានធ្វើឡើងរៀងរាល់ ១០ ឆ្នាំម្ដង ដោយផ្អែកលើមូលដ្ឋានច្បាប់ស្តីពីស្ថិតិក្រោមមាត្រា ៦ ៧ ៨ និងអនុក្រឹតលេខ ៧៣ អនក្រ.បក ចុះថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២២ ស្ដីពីការកំណត់កាលបរិច្ឆេទ ការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០២៣ ។

ដូច្នេះសូមម្ចាស់សហគ្រាសកសិដ្ឋាន អ្នកគ្រប់គ្រង និងគ្រួសារកសិករទាំងអស់ចាំបាច់ត្រូវតែចូលរួមផ្ដល់ព័ត៌មានដ៏ជាក់លាក់ដល់មន្រ្តីជំរឿន។

ចំពោះព័ត៌មានផ្ទៃក្នុងដូចជា ទ្រព្យសម្បត្តិ និងទំហំផ្ទៃដីជាដើម ត្រូវបានរក្សាទុកជាការសម្ងាត់ ពោលគឺមានតែមន្ត្រីដែលមានកាតព្វកិច្ចតែប៉ុណ្ណោះ ដែលមានសិទ្ធិត្រួតពិនិត្យរាល់សៀវភៅ បញ្ជី និងសំណៅកត់ត្រា បន្ថែមពីនេះទៀតទិន្នន័យដែលទទួលបានពីប្រជាជន នឹងត្រូវបានប្រើប្រាស់សម្រាប់តែការងារស្ថិតិតែប៉ុណ្ណោះ គ្មានការទាក់ទងជាមួយការងារពន្ធដារនោះទេ។

សូមត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីចូលរួមក្នុងយុទ្ធនាការជំរឿនកសិកម្មនេះទាំងអស់គ្នា។

  • ចុច​ដង៖ 3045
  • NIS

_________________________________________

វីដេអូនេះផលិតឡើងដោយក្រសួងផែនការ ដើម្បីបង្ហាញពីគំរូមួយចំនួននៃសំណួរដែលមន្រ្តីជំរឿននឹងសួរទៅកាន់ម្ចាស់សហគ្រាសកសិដ្ឋាន និងគ្រួសារកសិករ។

មន្ត្រីជំរឿនដែលបានចាត់តាំង នឹងចុះទៅដល់ទីតាំងសហគ្រាសកសិដ្ឋាន កសិកម្ម និងគ្រួសារដែលកាន់កាប់កសិកម្មនានាទូទាំងប្រទេស​ ដើម្បីសម្ភាសព័ត៌មាន និងប្រមូលទិន្នន័យទាក់ទងទៅនឹងស្ថានភាពគ្រួសារកាន់កាប់កសិកម្មនិងសហគ្រាសកសិដ្ឋាន កសិកម្មគ្រប់ប្រភេទ និងគ្រប់ខ្នាត ព្រមទាំងចំនួនកម្លាំងពលកម្ម ស្ថានភាពហិរញ្ញវត្ថុ និងសក្តានុពលផលិតកម្មផងដែរ។

បញ្ជាក់: រាល់ព័ត៌មាននិងទិន្នន័យទាំងអស់ ដែលមន្រ្តីជំរឿនកសិកម្មបានសម្ភាសនិងប្រមូលបាននឹងត្រូវបានរក្សាទុកជាការសម្ងាត់ ហើយចំពោះមន្ត្រីមួយណាដែលធ្វើឱ្យមានការលេចធ្លាយព័ត៌មាន នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ស្ដីពីស្ថិតិ។

សូមអរគុណសម្រាប់ការចូលរួមផ្ដល់នូវព័ត៌មានដែលជាក់លាក់ និងពិតប្រាកដដល់មន្រ្តីជំរឿន។

  • ចុច​ដង៖ 2342